រឹតបន្តឹង និងពង្រឹងសុវត្ថិភាពគណនីតេឡេក្រាម (Telegram) របស់អ្នកអោយមានសុវត្ថិភាពខ្ពស់ និងការការពារពីការវាយឆ្មក់ឆបោកទិន្នន័យ (Phising) ពីជនអនាមិក

  Xing  0 mins

Telegram គឺជាបណ្តាញសង្គមទំនាក់ទំនងមួយដែលកំពុងទទួលបានប្រជាប្រិយភាពខ្លាំងមែនទែននៅក្នុងវិស័យបច្ចេកវិទ្យា នៅទូទាំងពិភពលោក ដែលក្នុងនោះក៏មានប្រជាជនកម្ពុជារាប់លានអ្នក បាននឹងកំពុងប្រើប្រាស់វាផងដែរ។ ដោយសារតែមុខងារទំនើបៗសម្បូរបែប លឿនរហ័ស និងឥតគិតថ្លៃ ធ្វើអោយតេឡេក្រាមមានភាពពេញនិយមខ្លាំង រហូតក្លាយជាបណ្តាញទំនាក់ទំនងគោល សម្រាប់អ្នកប្រើមួយចំនួនទៀតផង។ ក៏ប៉ុន្តែភាពសម្បូរបែបរបស់តេឡេក្រាមនេះហើយក៏បានពាំនាំមកនូវគ្រោះថ្នាក់ និងបទឧក្រិត្យអ៊ីនធើណេតជាច្រើនដែលគំរាមគំហែងដល់សុវត្ថិភាព និងឯកជនភាពរបស់អ្នកប្រើប្រាស់។ ជាក់ស្តែងបច្ចុប្បន្ន ការឆបោកតាមតេឡេក្រាម ក៏ដូចជាការត្រូវបានលួចយកគណនីដោយមិនដឹងខ្លួន បានកើតមានឡើងជាញឹកញាប់ខ្លាំងមែនទែន នៅមួយរយៈចុងក្រោយនេះ។ ដូច្នេះថ្ងៃនេះខ្ញុំសូមពាំនាំនូវគន្លឹះ ក៏ដូចជាវិធីបង្ការការពារទុកជាមុនដល់អ្នកទាំងអស់គ្នា ទុកជាប្រយោជន៍សម្រាប់រឹតបន្តឹងប្រព័ន្ធសុវត្ថិភាពគណនីរបស់អ្នកអោយអស់ពីលទ្ធភាពអាចធ្វើទៅបាន។

Comment

Leave your thoughts and feedback below. We can discuss, reply, and engage here.

CC-NC-ND 4.0, © 2024 Chandara H. Wei
Develop, Design & Copyright