របៀបក្នុងការរួមបញ្ចូលមុខងារផ្ទៃពន្លឺឆ្លាតវៃសម្រាប់អ្នកអភិវឌ្ឍន៍លើ Nuxt.js ដោយប្រើប្រាស់ @nuxt/color-mode module ជាមួយនឹង TailwindCSS

  Xing  3 mins

បន្ទាប់ពីយល់ដឹងពីការប្រើប្រាស់ និងរួមបញ្ចូលមុខងារបកប្រែយ៉ាងងាយស្រួល និងរហ័ស មុខងារដែលមិនអាចខ្វះ និងមើលរំលងបានសោះឡើយគឺ មុខងារកែប្រែផ្ទៃពណ៌នៃផ្ទាំងប្រើប្រាស់ឲ្យស្របទៅតាមចំណង់ចំណូលចិត្តរបស់អ្នកប្រើ។ ការដែលកម្មវិធីមួយមានមុខងារសំខាន់បែបនេះ នោះបទពិសោធន៍ប្រើប្រាស់នៃអ្នកប្រើកាន់តែល្អតាមហ្នឹងផងដែរ។ មិនខុសគ្នាពីមុខងារភាសា មុខងារផ្ទៃពណ៌ឆ្លាតវៃមួយនេះ គឺមិនមានភាពស្មុគស្មាញខ្លាំង ឬពិបាករួមបញ្ចូលឡើយ ពោលគឺងាយស្រួលខ្លាំងមែនទែន បូកផ្សំជាមួយនឹងភាពសម្បូរបែប និងគាំទ្រពេញទំហឹងពីបច្ចេកវិទ្យា TailwindCSS Framework ទៀតនោះ ការរួមបញ្ចូលមុខងារមួយនេះអោយបានជោគជ័យ គឺរឹតតែលែងជាបញ្ហាទៀតឡើយ។

១. តម្លើង @nuxt/color-mode module

តម្លើង CLI Command ខាងក្រោមនៅលើ Terminal សម្រាប់កម្មវិធីរបស់អ្នកដើម្បីប្រើប្រាស់ @nuxt/color-mode module ។

Terminal
        
npx nuxi@latest module add color-mode

      

បន្ថែម '@nuxt/color-mode' នៅក្នុង modules property ក្នុងឯកសារ nuxt.config.ts ដើម្បីហៅយកមកប្រើ ។

nuxt.config.ts
        
export default defineNuxtConfig({
modules: [
  '@nuxt/color-mode',
],
});

      

២. តម្លើង TailwindCSS

ប្រសិនបើអ្នកទាំងអស់គ្នាបានតម្លើង TailwindCSS និង Setup រួចរាល់អស់ហើយតាំងពីបង្កើត Project ដំបូង ដូច្នេះអាចរំលងចំណុចទី២បាន។

Terminal
        
npm install -D tailwindcss postcss autoprefixer
npx tailwindcss init

      

បន្ថែម Tailwind ទៅកាន់ PostCSS configuration និង CSS file នៅក្នុង nuxt.config.ts ។

nuxt.config.ts
        
export default defineNuxtConfig({
    css: ['~/assets/css/main.css'],
    postcss: {
        plugins: {
            tailwindcss: {},
            autoprefixer: {},
        },
    },
});

      

ចូល configure ក្នុង tailwind.config.js

tailwind.config.js
        
module.exports = { 
    content: [ 
    './components/**/*.{js,vue,ts}', 
    './layouts/**/*.vue', 
    './pages/**/*.vue', 
    './plugins/**/*.{js,ts}', 
    './app.vue', 
    './error.vue', 
    ], 
    theme: { 
    extend: {}, 
    }, 
    plugins: [], 
}

      

បង្កើតឯកសារ css ថ្មីមួយដើម្បីហៅ TailwindCSS មកប្រើ

./assets/css/main.css
        
@tailwind base;
@tailwind components;
@tailwind utilities;

      

៣. បង្កើត trigger component

ចំពោះ theme toggle component អ្នកទាំងអស់គ្នាអាច design និងរៀបចំផ្ទៃ UI ដោយខ្លួនឯងបាន ប្រសិនបើចង់រចនាដោយខ្លួនឯង។ ខាងក្រោមជាកូដដែលខ្ញុំឧទាហរណ៍ក្នុងការយកប្រើប្រាស់។

components/ThemeToggle.vue
        
<script setup lang='ts'>
const colorMode = useColorMode()
</script>

<template>
<div>
  <h1>Theme mode: {{ $colorMode.value }}</h1>
  <select v-model='$colorMode.preference'>
    <option value='system'>System</option>
    <option value='light'>Light</option>
    <option value='dark'>Dark</option>
    <option value='sepia'>Sepia</option>
  </select>
</div>
</template>

      

៤. របៀបប្រើប្រាស់ TailwindCSS class ដើម្បីកំណត់ពណ៌ពេលផ្លាស់ប្តូរផ្ទៃប្រើប្រាស់

ការប្រើប្រាស់គឺសាមញ្ញ និងងាយស្រួលបំផុត ប្រសិនបើអ្នកទាំងអស់គ្នាចេះប្រើប្រាស់នូវ TailwindCSS class ។ ដើម្បីកំណត់ appearance អោយផ្ទាំងប្រើប្រាស់ក៏ដូចជាពណ៌នៃវត្ថុផ្សេងៗជាដើម គឺគ្រាន់តែបន្ថែម dark: class មើលឧទាហរណ៍ខាងក្រោម៖

page.vue
        
<script setup lang='ts'>
const colorMode = useColorMode()
</script>

<template>
<div class='bg-white dark:bg-black'>
  <h1 class='text-black dark:text-white'>Hello World!</h1>
  <button 
    class='border border-slate-500 dark:border-slate-950 hover:bg-slate-200 dark:hover:bg-slate-900'>
    Click me!
  </button>
</div>
</template>

      

បន្ទាប់ពីបាន implement រួចហើយ ចូលរួមអបអរសាទរ អ្នកបានរួមបញ្ចូលឬបង្កើតមុខងារសំខាន់មួយនេះដោយជោគជ័យហើយ។ ✨🥳 មើលឧទាហរណ៍ខាងក្រោម ឬចូលតេស្តផ្ទាល់នៅ ទីនេះ បាន។

Previe

Published on: 2024/09/10,
Latest updated: 2024/12/21,

Comment

Leave your thoughts and feedback below. We can discuss, reply, and engage here.

CC-NC-ND 4.0, © 2024 Chandara H. Wei
Develop, Design & Copyright